ព័ត៌មានជាតិ

Update៖ រថយន្តម៉ាក Chevrolet ស៊េរីឆ្នាំ២០១៧ទើបទម្លាក់ពីទូកុងតឺន័រមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវរថយន្តកុងតឺន័ររបស់ផែស្ងួត សុកន ថើបអស់មួយចំហៀង

ភ្នំពេញៈ រថយន្តChevrolet ស៊េរីឆ្នាំ២០១៧ មួយគ្រឿង ទើបទម្លាក់ពីទូកុងតឺន័រមិនទាន់បានមួយម៉ោងផង ស្រាប់តែរថយន្តកុងតឺន័ររបស់ផែស្ងួត សុកន បើកកៀរថើបថ្ពាល់អស់មួយចំហៀង បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ថ្ងៃទី៣​ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្បែររង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តស៊េរីទំនើបC​hevrolet ឆ្នាំ២០១៧ ពណ៌ក្រហម មិនទាន់មានស្លាកលេខ បានបើកក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុដែលជាកន្លែងដែលមានផ្លូវឆ្លងកាត់រួចបានបន្ថយល្បឿន ក៏ស្រាប់តែរថយន្តកុងតឺន័ររបស់ផែស្ងួត សុកន ដែលក្បាលរថយន្តមានពណ៌ខៀវលាយស​ ពាក់ស្លាកលេខ ភ្នំពេញ 3B-5144 មានសណ្តោងទូកុងតឺន័រនៅពីក្រោយបើកមកបណ្តាលឲ្យកៀររថយន្ត Chevrolet ស៊េរីឆ្នាំ២០១៧ ផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចដែលសម្រួលចរាចរណ៍ដែលនៅក្បែរនោះបានធ្វើការវាស់វែងនិងយករថយន្តអែបខាងដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាផងដែរ៕

មតិយោបល់