បរទេស៖ កីឡាករវ័យក្មេង William Saliba ត្រូវបាន Telefoot ចេញផ្សាយថានឹងមិនសម្រេចចិត្តក្នុងការវិលត្រឡប់ទៅកាន់ក្លឹបចាស់ Arsenal វិញក្នុងពេលឆាប់ៗពេកនោះទេក្រោយពេលកំពុងស្នាក់អាស្រ័យជាកីឡាករខ្ចីជើងជាមួយនឹងក្លឹបបារាំង Marseille។
តាមកុងត្រាខ្ចីជើងកីឡាករវ័យ២០ឆ្នាំរូបនេះនឹងត្រូវបំពេញភារកិច្ចពេញមួយរដូវកាលថ្មី២០២១-២០២២ជាមួយនឹងកីឡាដ្ឋាន Stade Velodrome របស់ Marseille ប៉ុន្តែមួយរយៈចុងក្រោយនេះបែរមានលេចឬដំណឹងថា Arsenal នឹងអាចហៅគាត់ឲ្យត្រឡប់ទៅជួយក្លឹបវិញក្នុងខែមករាខាងមុខនេះ។
គួរឲ្យដឹងដែរថាចាប់តាំងពីបានផ្ទេរមកចូលរួមជាមួយនឹង Marseille កន្លងមក Saliba បានបង្ហាញទំរង់ដ៏ល្អប៉ុន្តែទោះបីជាមានព័ត៌មានអំពីការវិលត្រឡប់ទៅលីគកំពូលអង់គ្លេសក្តីប៉ុន្តែជឿជាក់ថាគាត់នឹងបន្តលេងនៅបារាំងយ៉ាងហោចណាស់ដល់រដូវក្តៅក្រោយដែរ៕
មតិយោបល់