កំពតៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់តខ្សែភ្លើងបម្រុងស្វានទម្លុះបេតុងសំណង់មួយកន្លែង ក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
ជនរងគ្រោះឈ្មោះ ខេង សុខគីន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
មុនពេលកើតហេតុ ជនរងគ្រោះបានយករ៉ូឡូភ្លើង ដែលដោតជាប់នឹងហ្វ្រ៊ីភ្លើងតខ្សែបន្ថែម ដើម្បីបានដល់កន្លែងត្រូវស្វានទម្លុះបេតុងតែចៃដន្យចរន្តអគ្គិសនី បានឆ្លងឆក់បណ្តាលឲ្យដួលដេកសន្លប់តែម្តង តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕
មតិយោបល់