ព័ត៌មានជាតិ

Fati បន្តកុងត្រាថ្មីដល់ឆ្នាំ២០២៧ តម្លៃខ្លួនកើនដល់ ១០០០លានដុល្លារ

បរទេស៖ ទីបំផុតកីឡាករខ្សែប្រយុទ្ធអេស្បាញវ័យក្មេង Ansu Fati បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីរួចទៅហើយជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ដើម្បីបញ្ចប់ទៅនៃព័ត៌មានអំពីការចាកចេញពីក្លឹប។

កុងត្រាថ្មីរបស់ Fati វ័យទើបតែ១៨ឆ្នាំនឹងអនុញ្ញាតិឲ្យកីឡាកររូបនេះនឹងបន្តរស់នៅទឹកដី Camp Nou រហូទទៅដល់ឆ្នាំ២០២៧ដោយនឹងធ្វើឲ្យតម្លៃខ្លួនរបស់គាត់ឡើងទៅដល់១ពាន់លានអ៊ឺរ៉ូឬប្រហែលជា១,,១៦ពាន់លានដុល្លារ។

កាលពីសប្តាហ៍មុន Fati បានបន្តកុងត្រាថ្មីដែលមានរយៈពេល២ឆ្នាំប៉ុណ្ណោះដើម្បីមានពេលវេលាច្រើនក្នុងការរៀបចំកិច្ចការងារផ្តល់កុងត្រាថ្មីរយៈពេលវែងដែលនឹងធ្វើឲ្យ Fati ក្លាយទៅជាកីឡាករមានតម្លៃថ្លៃបំផុតលើលោកនិងជាកីឡាករដ៏សំខាន់បំផុតក្នុងនាមជាកីឡាករលេខ១០ជំនួសឲ្យ Lionel Messi៕

មតិយោបល់