(រ៉ង់ហ្គូន)៖ គណបក្សជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះបានជំរុញឱ្យរបបយោធាសព្វថ្ងៃ បើកកិច្ចចរចាជាមួយក្រុមអ្នកប្រឆាំង នឹងការធ្វើរដ្ឋប្រហារ ខណៈលោក មីន អោង ហ្លេង កំពុងរងសម្ពាធឱ្យបិទបញ្ចប់ភាពចលាចលដ៏បង្ហូរឈាម ក្នុងរយៈពេលជិត៩ខែមកនេះ។
មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលតាំងតែមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈដែលអន្តរជាតិចាត់ទុកថាជារដ្ឋប្រហារមកម្ល៉េះ ហើយបើតាមក្រុមអង្គការ សង្គមស៊ីវិលមនុស្សច្រើនជាង ១,១០០នាក់បានស្លាប់នៅក្នុងការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕
លោក Nandar Hla Myint ជាអ្នកនាំពាក្យគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា« យើងត្រូវតែជជែក គ្នាដើម្បីផលប្រយោជន៍ប្រជាជនរបស់យើង។ វាអាចនឹងពិបាកក្នុងការស្វែងរកដំណោះស្រាយ ប្រសិនបើយើងនៅតែស្ថិតក្នុងស្ថានភាព ដូចសព្វថ្ងៃ»។ លោកបន្ថែមថាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង គឺជាអ្នកទទួលខុសត្រូវដឹកនាំប្រទេស ដូច្នេះរដ្ឋាភិបាល
បណ្ដោះអាសន្នរបស់លោកក៏មានទំនួលខុសត្រូវលើការរៀបចំកិច្ចសន្ទនាផងដែរ។
យ៉ាងណាក៏ដោយ លោក Nandar Hla Myint មិនបានបញ្ជាក់ថាតើកិច្ចសន្ទនានឹងមានការចូលរួមពីលោកស្រី អោង សាន ស៊ូជីដែរឬក៏យ៉ាងនោះទេ។
ប្រភព៖ AFP
មតិយោបល់