(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូបាននិយាយថាវ៉ាក់សាំងរបស់ខ្លួនសម្រាប់កុមារមាន អាយុពី ៥ឆ្នាំ ដល់១១ឆ្នាំ មានសុវត្ថិភាព និងប្រសិទ្ធភាព ៩០.៧ភាគរយប្រឆាំងនឹង COVID-19។
ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech បានកំពុងដាក់ពាក្យស្នើសុំ ការអនុញ្ញាតពី FDA ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់កុមារមានអាយុពី៥ឆ្នាំ ដល់១១ឆ្នាំ ជាមួយការអនុវត្តរបបចាក់វ៉ាក់សាំង២ដូស ដែលដូសទាំង២មានគម្លាតគ្នា ៣សប្ដាហ៍។
បើតាមការគ្រោងទុក, ក្រុមទីប្រឹក្សា FDA នឹងជួបប្រជុំគ្នានៅថ្ងៃទី២៦ ខែតុលានេះ ដើម្បីពិភាក្សាគ្នាថាតើគួរតែអនុញ្ញាតលើការប្រើ វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុពី៥ឆ្នាំ ដល់១១ឆ្នាំ ដែរឬក៏យ៉ាងណា។ ក្នុងពេលបច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់លើអ្នកមានអាយុ១៦ឆ្នាំឡើងទៅ ខណៈអេមីរ៉ាតអារ៉ាប់រួមសម្រេចចាក់លើកុមារមានអាយុពី១២ឆ្នាំ ដល់១៥ឆ្នាំ៕
ប្រភព៖ Reuters
មតិយោបល់