ព័ត៌មានជាតិ

ករណីបង្ក្រាបក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ជាង២៣០គីឡូក្រាម ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃ

កោះកុង ៖ នគរបាលអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចុះប្រតិបត្តិការ បង្ក្រាបក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃ ចំនួន២ទីតាំង ចូលតាមច្រក ចំណុចចម្ការក្រោម ក្នុងឃុំស្រែអំបិល និងឃុំជ្រោយស្វាយ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ លើទូកកាណូតខ្នាតធំ របស់ជនជាតិថៃ កិង២ជាន់ ចតក្នុងផែជលផល ចំណុចមាត់ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ។

គឿងញៀនបង្រ្ហាបបានចំនួន៩កញ្ចប់ធំស្មើ២៣០គីឡូក្រាម ខណៈដែលសួរចម្លើយជនសង្ស័យទាំង៦រួច កម្លាំងសមត្ថកិច្ចបានបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យទូកបាអនមួយគ្រឿងទៀត ដែលជនសង្ស័យ បានដឹកជញ្ជូនយកមកពីទូកនោះ តាមរយៈអូប័រតូចចល័តទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកវរសេនីយ៍ឯក ហួន នុន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្ត សហការជាមួយ កម្លាំងអធិការនគរបាលស្រុកស្រែអំបិល ។

លោកអធិស្រុកស្រែអំបិល ឱ្យដឹងទៀតថា គ្រាដំបូងកម្លាំងសមត្ថកិច្ចនៃអធិស្រុកស្រែអំបិល បានចុះឃាត់អូប័រមួយគ្រឿងមានគ្នា៤នាក់ ករណីមានការសង្ស័យ ហើយការឃាត់ខ្លួនជណសង្ស័យចំនួន៤នាក់នេះ ធ្វើឡើងត្រង់ចំណុចភូមិចម្ការក្រោម ឃុំស្រែអំបិល ។

ចំពោះមុខស្ថានការនេះ អាជ្ញាធរសមត្ថកិច្ចបានត្រួតពិនិត្យនៅនឹងកន្លែងភ្លាមៗតែម្តង ដោយបានឆែកឆេរកឃើញគ្រឿងញៀនជាង២៣០គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ យកទៅសួរចម្លើយ ក្រោយមកពួកគេបានសារភាពថា បានដឹកជញ្ជូនគ្រឿងញៀនទាំងនោះ មកពីទូក(បាហួរអន)ស្ថិតនៅចំណុចភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ និងបានបន្តដំណើរទៅឃាត់មនុស្សបាន២នាក់បន្ថែមទៀតនៅលើទូក ដែលជាអ្នកយាមទូក ដែលមានម្ចាស់ផែ លោក ប៉ រានី ជានាយរងផ្នែកជលផល(មិននៅ) ហើយសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យរកគ្រឿងញៀនជាបន្តទៀត។

ការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្បែរនោះ អះអាងថាទូកនេសាទខ្នាតធំនេះ បានមកចតនៅផែជាប់ស្នាក់ការជលផលរយៈពេលជាង១ខែមកហើយ ឃើញមានកូនអូប័រ ចេញ-ចូលម្ដងម្កាលមិនទៀងនោះទេ។ ឮដូច្នេះភ្លាម សមត្ថកិច្ចជំនាញ ដោយមានការសង្ស័យក៏បានយកទូកនេសាទនេះទៅផែថ្មី និងរកជាងវះឃ្លុបទូករកមើលបន្ថែមទៀតផងដែរ កាលពីនៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃដដែលនេះ ហើយលួ្ធផលយ៉ាងណា នោះសមត្ថកិច្ច នឹងផ្តល់ព័ត៌មានបន្ថែមនៅពេលក្រោយនេះបន្តទៀត៕

 

ប្រភព៖​​​​​​ BTV

មតិយោបល់