សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិខ្មែរ ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ៣ គីឡូក្រាម នៅរាជធានីភ្នំពេញ
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី កំលាំងការិយាល័យប្រឆាំងការសំម្អាតប្រាក់(ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និង លោកវសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួល ពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
*លទ្ធផល
ក_ឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់
១_ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ
២_ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ
៣_ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
៤_ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
៥_ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៦_ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ
ខ_ចាប់យកវត្ថុតាង៖
គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) 2 kg 847.01 g
-បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត តាមនីតិវិធី ៕
មតិយោបល់