បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធហង្សក្រហម Liverpool ដែលបច្ចុប្បន្នកំពុងលេងឲ្យ Man City កីឡាករ Raheem Sterling ត្រូវបានគេជឿជាក់ថាកំពុងបង្ហាញវត្តមានមានចំនួនកំណត់នៅឡើយជាមួយនឹងទឹកដី Etihad។
The Goal និង Fichajes បានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool ក្រោយស្ទាបស្ទង់បាននូវស្ថានភាព
ពេលនេះកំពុងរៀបចំផែនការក្នុងការសុំចរចាជាមួយនឹង Man City ដើម្បីអាចឲ្យ Sterling ត្រឡប់មកកាន់ទឹកដី Anfield វិញ។
Sterling បានជួយឲ្យ Man City លើកពានស្ទើររាប់ភ្លេចប៉ុន្តែមកដល់រដូវកាលថ្មីកីឡាកររូបនេះហាក់ដូចជាបាត់បង់តំណែងទៅឲ្យកីឡាករចំណូលថ្មីៗវ័យក្មេងៗវិញដូចនេះកីឡាករផ្ទាល់ក៏កំពុងស្វែងរកក្លឹបថ្មីដើម្បីទទួលបានឱកាសច្រើនមកវិញផងដែរ៕
មតិយោបល់