ព័ត៌មានជាតិ

បុគ្គលិកអគ្គិសនីម្នាក់ស្រវឹងស្រា បើករថយន្តពាក់ស្លាកលេខរដ្ឋ បុកគូទឡានធំដឹកខ្សាច់ រងការខូចខាត

រតនគិរី: នៅថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២១ វេលាម៉ោង0៦និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុគ្គលិកអគ្គិសនីម្នាក់ស្រវឹងស្រា បើករថយន្តពាក់ស្លាកលេខរដ្ឋ បុកគូទឡានធំដឹកខ្សាច់ បណ្តាលឲ្យរងការខូចខាត នៅត្រង់ចំណុចចម្ការចន្ទីឈ្មោះ កានីន យ៉ុម (ទួលកៅស៊ូចាស់) ស្ថិតក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខងលើនេះ មានរថយន្តដឹកខ្សាច់មួយគ្រឿងម៉ាក់ HYUNDAI បើកបរដោយឈ្មោះ អូន លាងទ្រី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបើករថយន្ត មានទីលំនៅបច្ចុប្បន្ន នៅរស់ក្នុងភូមិ០៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាក MAZDA បើកបរដោយឈ្មោះ មឿង ផល្លី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអគ្គិសនី មានទីលំនៅបច្ចុប្បន្ននៅ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

មូលហេតុ៖ អ្នកបើកបររថយន្ត MAZDA បើកបរក្នុងសភាពស្រវឹង ជ្រុសទៅបុកគូទឡានធំដឹកខ្សាច់ពីក្រោយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកពិនិត្យនិងវាស់វែង យករថយន្តទាំង០២គ្រឿង ទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋានគរបាលស្រុកអូរជុំ ដើម្បីរង់ចាំធ្វើការសម្របសម្រួល ដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់