ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា-កូរ៉េ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ហើយកម្ពុជាសង្ឃឹមថា ក្រោយចូលជាធរមាន នឹងពង្រីកច្រកចូលទីផ្សារកាន់តែធំ ជាពិសេសសន្ទុះនៃការនាំចេញរបស់កម្ពុជានឹងកាន់តែល្អប្រសើរឡើងថែមទៀត។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ប្រព្រឹត្តរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យ៉ូ មឿងហេ (YOO Myung-hee) រដ្ឋមន្រ្តីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន។

 

មតិយោបល់