(ភ្នំពេញ)៖ អាចារ្យធំ បានរៀបរាប់ដាក់ពាក្យបណ្ដឹងទៅកាន់អ្នកសារព័ត៌មានល្បីឈ្មោះលោក សាន្ត ប៊ុនធឿន បែបនេះថា “សេចក្ដីជូនដំណឹង៖ផ្ទះកាហ្វេវប្បធម៌សៀមរាប សូមធ្វើការថ្កោលទោសចំពោះបុគ្គល សាន្តប៊ុនធឿន អ្នកសារព័ត៌មាន គ្មានវិជ្ជាជីវ: ក្នុងរូបភាព ប្រេីក្បាលមេក្រូ អង្គភាព សារព័ត៌មាន ទាំងអាការ:ស្រវឹ.ងស្រា អួតក្អេងក្អាង បានមក បង្ករឿង ដោយចេតនា គ.ម្រា.មកំហែ.ងដល់អា.យុ.ជីវិតម្ចា.ស់ហាង ដោយបានប្រើពាក្យពេចន៍ យកកាំ.ភ្លេី.ង.មកអោ.យអ.ញ ចេញម.កអ.ញកា.ត់.ក្បា.ល គ្មានកោតក្រែងច្បាប់ គ្មានក្រមសីលធម៌ ប្រមាថជាន់ឈ្លីដល់សកម្មភាពកំពុងផ្សព្វផ្សាយវប្បធម៌របស់យើងខ្ញុំ ដែលជាអាជីវកម្មស្របច្បាប់ កាលពីវេលាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប នៅខាងមុខហាងកាហ្វេវប្បធម៌ផ្ទាល់តែម្ដង ធ្វើអោយប៉ះពាល់ដល់របរអាជីវកម្មប្រចាំថ្ងៃសម្រាប់ចិញ្ចឹមកូនក្មួយអ្នក វប្បធម៌ យេីង និងប៉ះពាល់ទៅដល់បេសកកម្មដើម្បីផ្សព្វផ្សាយវប្បធម៌រួមនៃជាតិខ្មែរ។
ដូច្នេះយើងខ្ញុំសូមគោរពជម្រាបដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ ពុកម៉ែ បងប្អូន មហាជនថា យើងខ្ញុំដែលជាសាមីម្ចាស់អាជីវកម្ម និងក្រុមគ្រួសារ កោសិកាអ្នកវប្បធម៌គ្រប់រូប មិនអាចទទួលយកបាននូវទង្វេីដ៏សា.ហា.វ ព្រៃ.ផ្សៃ .យ.ង់គ្នងរបស់បុគ្គលនេះបានឡេីយ។
សូមស្ថាប័នច្បាប់ អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជ្រាប និងរក យុត្តិធម៌ ជូនយេីងខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់ផង។ យេីងខ្ញុំនឹងភ្ជាប់ វីឌីអូ ផ្សាយផ្ទាល់របស់បុគ្គលនេះ និង វីឌីអូ ដែលក្រុមការងារយេីងថតបានជូនក្នុងសំណុំរឿងបណ្ដឹងផ្លូវច្បាប់ជូនតុលាការ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:, ក្រសួងយុត្តិធម៌ Ministry of Justice, ក្រសួងព័ត៌មាន – Ministry of Information, អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police, រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall”៕
មតិយោបល់