ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ០២និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ ហ៊ំ ភេទស្រី អាយុ ៣៧ ឆ្នាំ (ទៅធ្វើការនៅថៃ) ផ្ទះដែលត្រូវអគ្គិភ័យនេះ ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៦ x ៩ម៉ែត្រ បណ្តាលឲ្យឆេះទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។ ករណីនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ដោយរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្តផងដែរ៕

មតិយោបល់