ព័ត៌មានជាតិ

Barcelona នៅតែចិញ្ចឹមចិត្តចង់បានលោក Jurgen Klopp ទោះកុងត្រាគាត់នៅសល់ ៣ឆ្នាំទៀតក្តី

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាលោក Jurgen Klopp ដែលបច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹបហង្សក្រហម Liverpool រហូតទៅដល់ឆ្នាំ២០២៤នោះនឹងនោតែមានឈ្មោះជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona ដដែលទោះបីជាយ៉ាងណាក្តី។

មកដល់សប្តាហ៍នេះនៅតែមានព័ត៌មានចចាមអារ៉ាមដដែលថាលោក Jurgen Klopp នឹងក្លាយទៅជាគ្រូបង្វឹកសម្រាប់ជំនួសតំណែងរបស់លោក Ronald Koeman ក្នុងពេលដែលក្លឹប Barcelona កំពុងប្រឈមមុខទៅនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុនៅឡើយនោះ។

បុរសអាល្លឺម៉ង់វ័យ៥៤ឆ្នាំរូបនេះមានបទពិសោធអស់រយៈពេលជាង៣ទសវត្សចុងក្រោយនេះជាមួយនឹងក្លឹបនៅលីគកំពូលៗដូចជា Mainz , Dortmund និង Liverpool ហើយក៏បានជួយឲ្យក្រុមទាំងនោះលើកពានរង្វាន់មិនតិចនោះដែរក្នុងរយៈពេលនេះ៕

 

មតិយោបល់