ព័ត៌មានជាតិ

គ្រូបង្វឹកបិសាចក្រហមលោក Solskjaer សល់ឱកាសប៉ុន្មានប្រកួតទៀតដើម្បីរក្សាតំណែង

បរទេស៖ ក្រោយការបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុមភ្ញៀវ Liverpool ក្នុងទឹកដីខ្លួនឯងកាលពីយប់ថ្ងៃចុងសប្តាហ៍រួចមកតំណែងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ដោយលោក Ole Solskjare ហាក់ដូចជាមិនមានភាពស្ថិតស្ថេរទៀតឡើយ។

The Mirro បានចេញផ្សាយនៅថ្ងៃនេះថាតំណែងរបស់បុរសជនជាតិនវេសរូបនេះនឹងអាចជួបបញ្ហាប្រសិនបើការដឹកនាំរបស់គាត់ក្នុងការប្រកួត៣ទៀតខាងមុខនេះនឹងមិនទទួលបានលទ្ធផលគាប់ប្រសើរទេនោះនិងក៏ជាពេលវេលាចុងក្រោយរបស់គាត់ផងដែរ។

បញ្ចប់រដូវកាលមុនត្រឹមលេខ២បានធ្វើឲ្យឱកាសរបស់លោក Solskjare មានកាន់តែច្រើនសម្រាប់ស្ថេរភាពជាគ្រូបង្វឹកប៉ុន្តែក្រោយការចំណាយដ៏ច្រើនកាលពីរដូវក្តៅកន្លងមកទំរង់លេងរបស់ក្រុមហាក់មិនល្អប្រសើរឡើយហើយសំពាធក៏កាន់តែមានខ្លាំងចំពោះរូបគាត់ផងដែរ។

គួរឲ្យដឹងដែរថាគិតចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមករយ:ពេលតែ៧ថ្ងៃប៉ុណ្ណោះលោក Solskjare ត្រូវតែមានកិច្ចការងារដ៏ធំចំនួន៣ប្រកួតទៀតដូចជាការប្រកួតប៉ះនឹង Spurs ការប្រកួតប៉ះនឹងក្រុមអ៊ីតាលី Atalanta និងបន្ទាប់មកគឺការប្រកួតប៉ះនឹងក្រុមខ្លាំងមេឃខៀវ Man City ផងដែរ៕

មតិយោបល់