ព័ត៌មានជាតិ

រថយន្តឃ្លប់ដឹកទំនិញបើកបុកគូទកុងតឺន័រ បម្រុងបើកឆ្លងផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តឃ្លប់ដឹកទំនិញ បានជ្រុលបុកគូទរថយន្តសណ្តោងទូរកុងតឺន័រពីក្រោយ ខណ:ពេលដែលបម្រុងបើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតខ្លួនឯងនិងរងរបួសអ្នកបើកបរធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរនិងវត្តស្លែង ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ដែលបើកបរពីជើងទៅត្បូងរហូតមកដល់ចំណុចកើតហេតុ បម្រុងបត់ឆ្វេងស្របពេលនោះ ក៏មានរថយន្តប្រភេទឃ្លប់ដឹកទំនិញពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6614 ធ្វើដំណើរមកពីក្រោយសង្ស័យវាក់អឺ ហ្វ្រាំងមិនជាប់បណ្តាលឲ្យជ្រុលទៅបុកគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតខ្លួនឯង ចំណែកអ្នកបើកបររងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីកើតហេតុរថយន្តសណ្តោងទូរកុងតឺន័រ ក៏បានបើកចេញពីកន្លែងភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះដល់ទីតាំងកន្លែងនិងទាក់ទងរកម្ចាស់៕

មតិយោបល់