ព័ត៌មានជាតិ

ក្រុមចោរចូលប្លន់ដល់បុរី ឡាយគង់ យករថយន្ត RX-330 ម៉ូតូ និងលុយអស់មួយចំនួន

ភ្នំពេញ: នារីវ័យក្មេងរូបស្រស់ស្អាតម្នាក់ទើបចេញពីក្លឹប Darling ធ្វើដំណើរមកដល់ផ្ទះក្នុងបុរី ឡាយគង់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ នៅវេលាម៉ោងជាង៣ព្រឹកទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្រាប់តែមានជនសង្ស័យ៣ទៅ៤នាក់ ប្រដាប់ដោយកាំភ្លើង បានតាមមកប្លន់ដល់ផ្ទះតែម្តង ដោយយកអស់រថយន្ត Lexus RX-330 មួយគ្រឿង ម៉ូតូម៉ាក Click មួយគ្រឿង និងលុយអស់មួយចំនួនថែមទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីប្លន់នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៥ទៀបភ្លឺ ក្រោយពេលដែលជនសង្ស័យ បានគេចខ្លួនទៅអស់។ សមត្ថកិច្ចបាបន្តថា មុនពេលកើតហេតុនារីរងគ្រោះមានឈ្មោះ ឆេង កញ្ញា អាយុជាង២០ឆ្នាំ បានបើករថយន្តតែម្នាក់ឯង ចេញពីក្លឹប ដាលីន លុះពេលមកដល់ផ្ទះ ស្រាប់តែលេចមុខក្រុមចោរទាំងនោះ មកភ្ជង់ ហើយនាំនារីរងគ្រោះ បើកឡានមួយជុំរកកន្លែងចាក់សាំង លុះពេលចាក់សាំងពេញហើយ ក៏នាំនាងមកដល់ផ្ទះវិញ រួចចូលទៅរើកកាយយកទ្រព្យសម្បត្តិ និងលុយកាក់មួយចំនួនទៀតផង។

យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងបន្តសាកសួរនារីរងគ្រោះ ព្រមទាំងពិនិត្យរាល់ភស្តុតាងនានា តើវាជាករណីប្លន់ពិតប្រាកដឬមួយយ៉ាងណា៕

ប្លន់ (2)

ប្លន់ (3)

ប្លន់ (4)

ប្លន់ (5)

ប្លន់ (1)

មតិយោបល់