ភ្នំពេញៈ ចាត់ទុកជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាចម្រៀងល្បីឈ្មោះប្រចាំសាន់ដេ នាងយូរី បានអះអាងថា នាងត្រូវឡើងចុះទៅព្យាបាលជាមួយពេទ្យថៃស្ទើរតែជាប់ជាប្រចាំនាពេលចុងក្រោយ ដោយសារតែសុខភាពចុះខ្សោយ ដែលត្រូវគេនិយាយថា ជាការដាក់ម៉ូយជាមួយពេទ្យនៅក្រៅប្រទេស។
នាងថា ហេតុផលសម្រកទម្ងន់ បានបណ្ដាលឲ្យនាងមានបញ្ហាចុះខ្សោយ និងមានបញ្ហាបេះដូងធ្ងន់ធ្ងរ រហូតដល់ធ្វើឲ្យនាងមិនទទួលលទ្ធផលជាមួយការព្យាបាលនៅពេទ្យក្នុងស្រុក និងបង្ខំចិត្តឲ្យនាងក្លាយជាម៉ូយប្រចាំរបស់ពេទ្យថៃនៅបាងកក។
ខាងក្រោមនេះជាបទសម្ភាសន៍របស់នាងជាមួយអ្នកសារព័ត៌មាន ក្នុងពេលដែលនាងបង្ហាញខ្លួនច្រៀងនៅលើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី «ខ្មែរញញឹម» ដែលត្រូវគេអះអាងថា រៀបចំមួយខែម្ដងអមដោយការតាំងពិព័រណ៌លក់ផលិតផលយ៉ាងច្រើនកុះករនៅសាលតន្ត្រីជ្រោយចង្វារ។ ព្រឹត្តិការណ៍នោះគេក៏ឃើញយូរីទទួលបានការគាំទ្រលើសលប់ផងដែរ ទើបមានការភ្ញាក់ផ្អើលពីក្រុមអ្នកកាសែតក្រោយពេលដែលនាងបង្ហើបថា ខ្លួនមានសុខភាពខ្សោយរហូតដាក់ម៉ូយជាមួយពេទ្យថៃ៕
https://youtu.be/MbfcmwrDKAE
មតិយោបល់