ព័ត៌មានជាតិ

Ancelotti ប្រាប់ពីមូលហេតុមិនដាក់ Hazard លេងនៅ Clasico

បរទេស៖ តារាឆ្នើមរបស់ប៊ែលហ្ស៊ិក Eden Hazard បានត្រឹមដាក់ឲ្យអង្គុយកៅអីបម្រុងប៉ុណ្ណោះនៅក្នុងការប្រកួទដ៏សំខាន់មួយរវាងក្រុម Real Madrid ជាមួយនឹង Barcelona។

កីឡាករ Hazard ក្នុងវ័យ៣០ឆ្នាំគឺមិនត្រូវបានដាក់ឲ្យចូលរួមក្នុងការប្រកួតឡើយក្នុងការប៉ះទង្គិចគ្នា Clasico ដោយយកជ័យជំនះលើក្រុម Barcelona ក្នុងលទ្ធផល២ទល់នឹង១កាលពីយប់ថ្ងៃអាទិត្យ។

ថ្លែងទៅនឹងបញ្ហានេះគ្រូបង្វឹកលោក Ancelotti បានប្រាប់ទៅអ្នកកាសែតថា៖គាត់(Hazard) អាចលេងទាំងក្នុងប្រព័ន្ធ4-3-3 និងប្រព័ន្ធ 4-4-2 បានក្នុងពេលនេះប៉ុន្តែមានគ្រូបង្វឹកម្នាក់ក្នុងចំណោមក្រុមការងារបានជ្រើសយកកីឡាករផ្សេងជំនួសរូបគាត់ទៅវិញហើយបញ្ហាសំខាន់ៗមួយទៀតរបួសជាប្រចាំរបស់គាត់នៅមិនទាន់អាចធ្វើឲ្យគាត់អាចបង្ហាញទំរង់លេងដល់ចំណុចកំពូលនៅឡើយក្នុងពេលឆាប់ៗបែបនេះ៕

មតិយោបល់