ព័ត៌មានជាតិ

ក្រុម Bayern Munich ចាញ់ធ្ងន់ធ្ងរប្រកួតយប់មិញ!

បរទេស៖ បរាជ័យក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០ទៅលើក្រុម Borussia Monchengladbach បានធ្វើឲ្យវាក្លាយទៅជាបរាជ័យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយ:ពេល៤៣ឆ្នាំចុងក្រោយរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ DFB-Pokal កាលពីយប់ថ្ងៃពុធម្សិលមិញ។

Monchenglabach អាចនាំមុខបានមុន១គ្រាប់ដំបូងតាំងតែពី៣នាទីដំបូងហើយបន្តរកបាន២គ្រាប់ទៀតក្នុងរយ:ពេលត្រឹមតែ២១នាទីនៃការប្រកួតដែលធ្វើឲ្យចប់ការប្រកួតត្រឹមវគ្គទី១ក្រុមBayern Munich គឺបានចាញ់ក្នុងលទ្ធផល៣ទល់នឹង០រួចទៅហើោយ។

ទោះបីជាយ៉ាងណាក្តីបរាជ័យទៅលើក្រុម Monchengladbach លើកនេះគឺបានក្លាយទៅជាបរាជ័យផ្ទួនៗចំនួន២រដូវកាលជាប់គ្នាហើយសម្រាប់ពានរង្វាន់ DFB-Pokal ហើយរដូវកាលនេះត្រឹមវគ្គ៣២ក្រុមចុងក្រោយប៉ុណ្ណោះ៕

មតិយោបល់