កណ្តាលៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(កាប់គ្នាទៅវិញទៅមក) នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ២នាក់ ទី១មានឈ្មោះ ដោក ទីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ត មានទីលំនៅ ភូមិ ឃុំ កើតហេតុ(មានរបួសក្បាល១កន្លែង កដៃឆ្វេង១កន្លែង)និងទី២ឈ្មោះ ហេង ចាន់ណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ កើតហេតុ(របួសក្បាល១កន្លែង ពកថ្ងាស១កន្លែង ជាំភ្នែកទាំងសង្ខាង)។ ចំណែកជនសង្ស័យ២នាក់ទី១មានឈ្មោះ ដោក ទីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ត មានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន) និងទី២ឈ្មោះ ហេង ចាន់ណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ កើតហេតុ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ កាំបិតខ្វែវ១, កាំបិតបុ័ងតោ១។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានផឹកស៊ីកន្លែងផ្សេងគ្នា ក្រោយមកក៏ទំនាស់ពាក្យសម្តីនឹងគ្នា ពេលនោះឈ្មោះហេង ចាន់ណា បានទាញកាំបិទខ្វែវមកកាន់ បន្ទាប់មកឈ្មោះ ដោក ទីន ស្ទុះមកចាប់កាំបិតព្រមទាំងវាយឈ្មោះ ហេង ចាន់ណា ត្រូវមុខជាច្រើនដៃ។
បន្ទាប់មកឈ្មោះ ហេង ចាន់ណា បានរត់ទៅយកកាំបិតបុ័ងតោ មកកាប់ឈ្មោះ ដោក ទីន ត្រូវក្បាល១កន្លែងនិងត្រូវកដៃឆ្វេង ១កន្លែង ហើយឈ្មោះ ដោក ទីន ចាប់កាំបិតបាន ហើយកាប់មកឈ្មោះ ហេង ចាន់ណា វិញត្រូវ១កន្លែងបណ្តាឲ្យរបួសរៀងៗខ្លួនតែម្តង ។
ក្រោយមកកម្លាំងប៉ុស្តិ៍ព្រែកតាមាក់និងកម្លាំងផ្នែកយុត្តិធម៌ស្រុកបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់