នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខសហភាពអាហ្វ្រិក បាននិយាយថា សមាជិកភាពរបស់ប្រទេសស៊ូដង់ត្រូវបានព្យួរ ដោយសារតែ ការផ្លាស់ប្តូររដ្ឋាភិបាលមិនស្របតាមរដ្ឋធម្មនុញ្ញកាលពីថ្ងៃចន្ទ និងបាននិយាយថា ជាការប្រមាថចំពោះតម្លៃរួម និងបទដ្ឋានប្រជាធិបតេយ្យរបស់ស្ថាប័នទ្វីបនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា សហភាពអាហ្រ្វិក (AU) បានសម្រេចស្របតាមបញ្ហាដែលពាក់ព័ន្ធ ដើម្បីផ្អាកការចូល រួមរបស់សាធារណរដ្ឋស៊ូដង់ ក្នុងសកម្មភាពទាំងអស់របស់សហភាពអាហ្វ្រិករហូតដល់ ការស្តារឡើងវិញ ប្រកបដោយប្រសិទ្ធភាពរបស់អាជ្ញាធរអន្តរកាលដឹកនាំដោយជនស៊ីវិល។



មតិយោបល់