ព័ត៌មានជាតិ

Newcastle ចាប់ផ្តើមចរចាជាមួយនឹងកីឡាករ Kross

បរទេស៖ អតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិ Toni Kross ដែលបច្ចុប្បន្នកំពុងបន្តលេងឲ្យក្លឹបយក្សអេស្បាញ Real Madrid នោះកំពុងក្លាយទៅជាគោលដៅថ្មីមួយរបស់ក្លឹបមហាសេដ្ឋីថ្មីរបស់អង់គ្លេស Newcastle
នៅក្នុងផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសាងសង់ក្រុមថ្មីដើម្បីប្រកួតប្រជែងនឹងពានរង្វាន់ធំៗរបស់អ៊ឺរ៉ុប។

ក្លឹបថ្មីក្រោមការដឹកនាំរបស់ប្រធានក្លឹបជាកំពូលសេដ្ឋីរបស់អារ៉ាប់មួយនេះត្រូវបាន The Goal ចេញផ្សាយថាបានឈានទៅដល់ដំណាក់កាលទី១នៃការចរចាគ្នាមកហើយជាមួយនឹងភ្នាក់ងាររបស់កីឡាករ Kross ហើយ
កំពុងរងចាំការសម្រេចចិត្តរបស់ភាគីទាំងសងខាងដើម្បីឈានទៅដល់ជំហ៊ានទី២។

គួរឲ្យដឹងដែរថាប្រភពដដែលបានឲ្យដឹងទៀតដែរថា Newcastle នឹងហ៊ានចំណាយប្រាក់ប្រហែលជា៣០លានអ៊ឺរ៉ូឬប្រមាណជា២៥លានផោនដើម្បីកីឡាករវ័យ៣១ឆ្នាំរូបនេះដែលមកដល់រដូវកាលនេះគាត់អាចបង្ហាញខ្លួនឲ្យ
Real Madrid បានតែ៤ដងប៉ុណ្ណោះដោយសារតែបញ្ហារបួស៕

មតិយោបល់