ព័ត៌មានជាតិ

កំពង់ចាមដាច់ភ្លើងថ្ងៃនេះ រហូតដល់ម៉ោង២រសៀលទើបមានប្រើ!

កំពង់ចាម: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកំពង់ចាម បានឲ្យដឹងថា អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង២រសៀល នៅចំណុចភូមិគ្រឹះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិតនៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ និងតំបន់មួយចំនួនស្ថិតនៅភូមិព្រែកជ ភូមិសំព័រ ភូមិឈួងតាសៅ ភូមិជីធាង ឃុំសេដាសែនជ័យ ស្រុកតំបែរ និងភូមិបារាយណ៍ ភូមិច្រវាក់ដែក ភូមិក្របីគ្រាក ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

មូលហេតុ ដើម្បីផ្លាស់ប្តូរកែវ បើកលើបណ្តាញបញ្ជូនរង MV 22kV ចាប់ពីខ្នែងចូលភូមិព្រែកជ រហូតដល់ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

មតិយោបល់