Guardiola និយាយថាសំពាធរបស់ Solskjare នៅ Old Trafford មានទំហំទ្វេដងដែលគាត់ធ្លាប់មានបទពិសោធ

បរទេស៖ គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola នៅសប្តាហ៍នេះបានបន្តធ្វើការលើកឡើងអំពីបញ្ហារបស់លោក Solskjareនិងការគាំទ្ររបស់លោកផងដែរចំពោះបុរសជនជាតិនវេសរូបនេះហើយគាត់បានបញ្ជាក់ថាគាត់ពិតជាបានយល់ពីអារម្មណ៍នៅពេលនេះ។

កំពុងរកពាក្យចចាមអារ៉ាមថានឹងអាចប្រឈមមុខទៅនឹងការបណ្តេញចេញនោះលោក Solskjareត្រូវបាន Guardoila អះអាងថាស្ថានភាពនេះវាមានលក្ខណៈស្រដៀងទៅនឹងគាត់ដែលកាលពីគ្រាមុនតែលោក Solskjare មានសំពាធធំជាងដល់ទៅទ្វេដង។

លោក Guardiola បានរៀបរាប់បែបនេះថានៅ Man UTD អ្វីៗសុទ្ធតែមានទំហំទ្វេដងទាំងអស់រាប់តាំងតែពីជ័យជំនះការបរាជ័យនិងអ្វីផ្សេងទៀតទាំងរីករាយនិងអន់ចិត្តដូចនេះវាមិនដូចជាមិនមានអ្វីប្លែកនោះទេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *