ព័ត៌មានជាតិ

ឃាត់ខ្លួនយោធាវរ៣៧២ម្នាក់ ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅស្រុកជាំក្សាន្ត!

ព្រះវិហារៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើអនីតិជន កាលពីវេលាម៉ោង៤និង១០នាទី ថ្ងៃទី២៣ ខែមកា ឆ្នាំ២០១៩ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យមានឈ្មោះ ហោន ឃ្លោក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ យោធាវរ៣៧២។ ចំណែកជនរងគ្រោះអាយុ១២ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់