បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត AS នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Al Sadd បានដាក់ការទាមទារឲ្យប្រធានក្លឹប Barcelona លោក Joan Laporta ក្នុងការធ្វើដំណើរមកដល់ប្រទេសកាតាតែម្តងប្រសិនបើគាត់ពិតជាចង់បានគ្រូបង្វឹកលោក Xavi ត្រឡប់ទៅធ្វើការជាគ្រូបង្វឹករបស់ Barcelona នោះ។
អតីតកីឡាករខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមរបស់ Barcelona លោក Xavi បានក្លាយទៅជាបេក្ខភាពគោលដៅតែម្នាក់គត់នៅពេលនេះដើម្បីអាចមកជំនួសតំណែងរបស់លោក Ronald Koemanដែលទើបតែត្រូវបានបណ្តេញចេញនាពេលកន្លងមកប៉ុន្តែក្លឹបកាតា Al Sadd ហាក់ដូចជាមិនសូវមានបំណងក្នុងការអនុញ្ញាតិឲ្យបុរសជនជាតិអេស្បាញរូបនេះក្នុងការចាកចេញនោះទេ។
ក្លឹបនៃប្រទេសកាតាមួយនេះបានបញ្ជាក់ប្រាប់ទៅកាន់លោក Laporta ថាលោកដាច់ខាតត្រូវតែធ្វើដំណើរមកដល់ទីក្រុងដូហាជាមុនសិនដើម្បីអាចធ្វើការពិភាក្សាគ្នាទៅលើបញ្ហាចរចានេះ។
គួរឲ្យដឹងដែរថាលោក Xavi នៅទីនេះក្នុងប្រទេសកាតាបានកសាងកេរ្ត៍ឈ្មោះនិងទំរង់លេងយ៉ាងអស្ចារ្យជូនក្លឹប Al Sadd ហើយក៏បានជួយឲ្យក្លឹបអាចលើកពានរង្វាន់ជាច្រើនរួចមកហើយក្នុងអាជីពដំបូងរបស់គាត់ជាគ្រូបង្វឹក៕
មតិយោបល់