ព័ត៌មានជាតិ

ទោះស៊ុតគ្រាប់បាល់ជ័យជំនះក្តីតែគ្រូបង្វឹកលោកTuchel ចង់បានបន្ថែមទៀតពីទំរង់លេងរបស់ Ziyech

បរទេស៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech កាលពីយប់មិញនេះបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនដែលខកខានអស់រយ:ពេលជាង ៣ខែមកហើយហើយក៏ជាគ្រាប់បាល់នៅក្នុងការប្រកួតដ៏សំខាន់របស់តោខៀវ Chelsea ផងដែរ។

នៅក្រោយការប្រកួតគ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel បានធ្វើការសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Ziyech ជាពិសេសចំពោះទំរង់លេងរបស់គាត់នៅពេលនេះប៉ុន្តែក៏បានព្រមានដែរថាលោកចង់ឃើញនូវទំរង់លេងរបស់កីឡាករដែលល្អប្រសើរជាងនេះ។

Ziyech ស៊ុតបញ្ចូលទីគ្រាប់តែមួយគត់ក្នុងការប្រកួតយប់មិញនេះយកឈ្នះ Malmo ដែលជាគ្រាប់ជ័យជម្នះក្នុងក្របខណ្ឌពានរង្វាន់ Champions Leauge និងក៏ជាគ្រាប់បាល់ដំបូងតាំងតែពីខែសីហាផងដែរដែលខ្សែប្រយុទ្ធរូបនេះខកខាន៕

មតិយោបល់