ព័ត៌មានជាតិ

លើកដែកឡើងតសំយាបផ្ទះ ប៉ះខ្សែភ្លើង ឆក់របួសធ្ងន់ម្នាក់

រតនគិរីៈ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីរើផ្ទះលើកដែកឡើងលើទៅប៉ះនឹងខ្សែកាបភ្លើង ធ្វើឲ្យឆក់ដួលសន្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចនៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភ្លើងឆក់មានឈ្មោះ ទុយ សុផាត អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានមុខរបរជាជាងផ្សារដែក។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានរុះរើដំបូងផ្ទះ ហើយបានលើកដែកទៅប៉ះនឹងខ្សែកាបភ្លើងបណ្តាលឲ្យឆក់រងរបួសធ្ងន់ធ្ងរតែម្តង។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិដឹកបញ្ជូនតាមរថយន្តមណ្ឌលសុខភាពស្រុកលំផាត់មកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។

គួរំលឹកថា ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីសាងសងលំនៅដ្ឋានតសំយាបផ្ទះជាដើម មេត្តាសាងសង់ឲ្យឃ្លាតឆ្ងាយពីបង្គោលខ្សែភ្លើងជៀសវាងហានិភ័យកើតឡើងជាយថាហេតុ៕

មតិយោបល់