ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនចោរលួច ១នាក់ ទៅតុលាការ!

ភ្នំពេញៈ ជនសង្ស័យ ០១នាក់ ឈ្មោះ ឃិន ហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ ដែលបានធ្វើសកម្មភាពបន្លំចូលលួចទូរស័ព្ទក្នុងហាងលក់ទូរស័ព្ទដៃមួយកន្លែង យីហោ ម៉ាលី នៅចំណុច ផ្លូវមុនីរ៉េត ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេច ០២គ្រឿង ម៉ាក Oppo Reno 2F ពណ៍ស លាយខៀវ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាព បន្លំចូលលួចទូរស័ព្ទដៃ នៅចំណុច ខាងលើ ពិតប្រាកដមែន ហើយយកទៅលក់បានប្រាក់ ៤៥០ដុល្លាអាមេរិក។

ទើបនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យសា្រវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើការសួរនាំរួច៕

 

មតិយោបល់