បរទេស៖ កីឡាករជប៉ុន Takehiro Tomiyasu បានសារភាពថាគាត់ស្ទើរតែបានចូលរួមជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ទៅហើយនៅមុនពេលទីផ្សារកីឡាករត្រូវបានបិទប៉ុន្តែបែរជាកាំភ្លើងធំ Arsenal ទៅវិញ។
កាំភ្លើងធំ Arsenal បានចាយលុយដល់ទៅ១៦លានផោននាំយកខ្សែការពារមាឌមាំ Tomiyasu ពីក្លឹប Bologna នៅថ្ងៃចុងក្រោយទៅហើយនៃទីផ្សារកីឡាករហើយកីឡាករបានទាំងចុះកុងត្រាដែលមានរយៈពេល៤ឆ្នាំផងនៅទីនេះ។
ទោះបីជាយ៉ាងណាក្តីកីឡាករវ័យ២២ឆ្នាំរូបនេះបានចាប់ផ្តើមបានយ៉ាងរឹងម៉ាំជាមួយនឹង Emirates នៅដើមរដូវកាលនេះប៉ុន្តែទើបតែបានសារភាពថាគាត់ស្ទើរតែចូលរួមជាមួយនឹង Spurs តែបែរជាបានត្រឹមតែចូលរួមជាមួយនឹងគ្រូបង្វឹករបស់លោក Mikel Artetaទៅវិញ៕




មតិយោបល់