ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នផ្លូវក្រោមដីថ្មីបន្ថែម១ខ្សែទៀត ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅថ្ងៃ០៦ ខែវិច្ឆិកា បានបញ្ជាក់ថា យើងបើកឱ្យចរាចរផ្លូវក្រោមដី១ខ្សែបន្ថែមដើម្បីកុំឱ្យកកស្ទះចរាចរនៃដំណើការការងារការដ្ឋាន យើងកំពុងស៊ុតកៅស៊ូពីមហាវិថីសហពន្ធ័រុស្ស៊ីមកផ្លូវជាតិលេខ៤ផង។ និងម្យ៉ាងទៀត ដើម្បីឱ្យការងារការដ្ឋានទាំងការស៊ុត ទាំងសំណង់និងទាំងធ្វើឃឿន គំនូសចរាចរណ៍ បានលឿនផងដែរ។
លោកបន្ដថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចការសាងសង់ បានជាង ៨៥% ផ្លូវចរាចរ៣ខ្សែក៏បានបើកឱ្យប្រើប្រាស់បណ្តោះអាសន្នដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕





មតិយោបល់