ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនជ្រុលបុកម៉ូតូរុញផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង១៤ នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-8179 ខណ:បើកបរ ឡើងពីផ្លូវខាងក្រោមមកក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង កំពុងធ្វើដំណើរទិសដៅពីលិចទៅកើត រុញផ្ទប់ទៅជញ្ជាំងផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងរបួសម្នាក់ និងម៉ូតូរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទឹកដីសង្កាត់ចាក់អង្រលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចណ៍នេះ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចទីតាំងខាងលើ ដើម្បីធ្វើការសម្របសម្រួល គឺឲ្យភាគីទាំងពីរដោះស្រាយគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់