ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញ បុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ភ្នំពេញ ÷ បុរសជាវិស្វករម្នាក់ត្រូវបានបាត់បង់ជីវិត នៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉តូធ្លាក់ជង្ហុកដួ.លត្រូវរថយន្តដឹកទំនិញធុនធំ បើកមកពីក្រោយកិ.នពីលើស្លា.ប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ចំណុចទល់មុខបុរីហុកឆេង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះហាយ គីណូ ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរជំនាញខាងវិស្វករ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញ បុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌សស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-3281 ជិះតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះហួសស្តុបស្ពានដែក មកដល់ចំណុចកើតហេតុខាងលើ ទល់មុខបុរីហុកឆេង បានជិះម៉ូតូធ្លាក់ជង្ហុកដួ.ល ខ្ទាតជនរងគ្រោះទៅកណ្តាលផ្លូវ ក៏ត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌សលាយក្រហមពាក់ផ្លាកលេខ ភ្នំពេញ 3D-8306 បើកបរស្របគ្នា ពីកើតមកលិចក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនជាប់ ក៏កិ.នបុរសជនគ្រោះ ចំពីលើបណ្តាលឲ្យស្លា.ប់មួយរំពេច ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្កបានចុះពីលើរថយន្ត ព្យាយាមរត់គេច ត្រូវបានពលរដ្ឋដេញតាម ឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់