បរទេស៖ បង្វឹកថ្មីរបស់ក្លឹប Barcelona លោក Xavi Hernandez ក្រោយពេលបានទទួលតំណែងជាមួយនឹង Barcelona កាលពីដើមសប្តាហ៍កន្លងមកហើយនោះគាត់បានបង្ហាញឥទ្ធិពលភ្លាមតាមរយៈការរារាំងការសម្រេចចិត្តរបស់ក្លឹបដើម្បីនាំយកកីឡាករ Dani Alves ត្រឡប់មកវិញព្រមទាំងការបន្តកុងត្រាឲ្យ Gerard Piqueភ្លាម។
នៅសល់តែ២ខែទៀតប៉ុណ្ណោះ Barcelona កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចបង្កើនទំរង់លេងរបស់ខ្លួនឡើងវិញព្រមទាំងការដោះដូរកីឡាករមួយចំនួនផងដែរក្រោមការដឹកនាំរបស់លោក Xavi ហើយជាក់ស្តែងក្លឹបបានធ្វើការប្រជុំជាច្រើនរួចមកហើយដើម្បីធ្វើការសម្រេចចិត្តជារួមមួយ។
ក្នុងនោះយោងតាមការចេញផ្សាយរបស់ UOL Esporte បានឲ្យដឹងថាកាលពីសប្តាហ៍មុន Barcelona បានជួបប្រជុំជាមួយនឹងភ្នាក់ងាររបស់កីឡាករ Dani Alves ដើម្បីអាចផ្ទេរកីឡាកររូបនេះមកចូលរួមក្លឹបសាជាថ្មីដោយមិនមានតម្លៃខ្លួនឡើយប៉ុន្តែ Alves ទំនងជាមិនស្ថិតនៅក្នុងផែនការរបស់លោក Xavi ឡើយហើយបើទោះបីជាខ្សែការពារ Gerard Pique ដែលមានវត្តមានស្រាប់នៅជាមួយនឹងក្លឹបក្តី៕
មតិយោបល់