បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា តាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣០ នាទី នៅចំណុចក្រុមទី០១ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ សួន កណ្ណិកា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ រុំ បញ្ញារិទ្ធ ហៅ ប៉ុញ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១ថង់ ទម្ងន់ ១,៥៧ ក្រាម (ទាំងសំបក), ទូរស័ព្ទដៃ ចំនួន ២គ្រឿង (ចាស់), កាបូបស្ពាយ ១, ដែកកេះ ៣, ក្រដាស់អាលុយមីញូម ១ដុំ និងម៉ូតូចំនួន ១គ្រឿង ម៉ាក ZOOMER X ពណ៌ស្វាយ សេរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1Y-0486 មានលេខតួនិង លេខម៉ាស៊ិន JF6203H-5113424 ។
ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង។សួន ស៊ីរ៉ា
មតិយោបល់