ព័ត៌មានជាតិ

បុរសម្នាក់បើកត្រាក់ទ័រក្រឡាប់សង្កត់ខ្លួនឯងស្លាប់

ពោធិ៍សាត់: បុរសម្នាក់បើកត្រាក់ទ័រដឹកបង្គោលជន្លង់ម្រេច ពេលឡើងចំណោតមិនរួច ក្រឡាប់កិនខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍អកុសលនេះ បានកើតឡើងនៅវេលាម៉ោង ១២និង២៥នាទីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចភ្នំតាងិល ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានប្រាប់ឲ្យដឹងថា បុរសដែលបើកត្រាក់ទ័រ ក្រឡាប់កិនខ្លួនឯងស្លាប់នេះ មានឈ្មោះ ម៉ៅ ប្រាក់ អាយុ២១ឆ្នាំ ជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រ ដោយដឹកបង្គោលជន្លង់ម្រេចជាច្រើន ហើយខណ:ពេលនោះត្រូវឡើងចំណោត ដោយឡើងមិនរួចក៏ថយក្រោយមកវិញ បណ្តាលឲ្យក្រឡាប់កិនខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕

ត្រាក់ទ័រគិន (2)

ត្រាក់ទ័រគិន (3)

ត្រាក់ទ័រគិន (4)

ត្រាក់ទ័រគិន (1)

មតិយោបល់