ព័ត៌មានកីឡា

រញ្ជួយសង្វៀន ខ្លាចាស់ ផល សោភ័ណ្ឌ ប៉ះ រន្ទះជើង ឡៅចន្ទ្រា នៅបាយ័នរសៀលនេះ

ខ្លាចាស់ ផល សោភ័ណ្ឌ នឹងត្រូវប្រឈម អ្នកលេងរន្ទះជើងវ័យក្មេង ឡៅ ចន្ទ្រា ក្នុងជំនួបសន្សំពិន្ទុ វគ្គវិលជុំខ្សែក្រវ៉ាត់គូបូតារដូវកាលទី៦ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ម៉ោង១រសៀលនេះ នៅបឹងស្នោ។

ផល សោភ័ណ្ឌ ដែលវាយស្ទើរតែគូអន្តរជាតិសុទ្ធ២ឆ្នាំចុងក្រោយ នឹងងាកមកទទួលសិស្សប្អូន ឡៅ ចន្ទ្រា ដែលកំពុងឡើងជើងខ្លាំង។ បើនិយាយពីប្រវត្តិប្រកួត សោភ័ណ្ឌ ហាក់ក្រាស់ក្រែលជាង ចន្ទ្រា ខ្លាំង ដោយបង្កើតកំណត់ត្រាបានជាង១០០ហើយ រួមទាំងធ្លាប់ចូលជម្រើសជាតិសកលទៀតផង។ ចំណែក ចន្ទ្រា ដែលទើបប្រឡួកប្រដាល់ថ្មីថ្មោង ក៏ជាម្ចាស់ខ្សែក្រវ៉ាត់លីអូ និង CBS ផងដែរ។

គេទាំងពីរ នឹងប្រកួតបើកឆាកនារសៀលនេះ ខណ:បេក្ខភាព ៤នាក់ទៀតក៏នឹងឡើងមកកំដរសង្វៀនផងដែរ។ ក្នុងនោះ សុខ សុវណ្ណ នឹងជួប ឈឿន ឆៃដែន ខណ: Dernchhunlek ជួប Fashootshai ផងដែរ។

មតិយោបល់