បាត់ដំបងៈ កាលពីយប់ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ១១ អាធ្រាត្រទៅហេីយ មានករណី(លួចកាត់ខ្សែភ្លេីង)បានកេីតឡេីងនៅម្តុំក្រុ ម ទី០៣ភូមិឆាយបល័្លង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានលួចកាត់ផ្តាច់យកខ្សែភ្លេីងរបស់ជនរងគ្រោះឈ្មោះ ផា ផាន ភេទប្រុស អាយុ៧៣ឆ្នាំរស់នៅក្នុងមូលដ្ឋានខាងលេី។ ភ្លាមៗជនរងគ្រោះបានផ្តល់ព័ត៌មានជាបឋមមក សមត្ថកិច្ចនគរបាលមូល ដ្ឋានអំពីករណីនេះ។
ទទួលបានព័ត៌មាន និងស្របតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ ស្នងការនៃស្នងការដ្ឋា ន នគរបាលខេត្តបាត់ដំបង រួមនឹងយោ បល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ ករណីនេះត្រូវបានផ្តល់ទៅសមត្ថកិច្ចក្នុងមូលដ្ឋាន និងសមត្ថកិច្ចដែល មានភូមិ សាស្រ្តជាប់គ្នា ដេីម្បីពិនិត្យតាមដាននិងស្រាវជ្រាវ។
លុះដល់វេលាម៉ោងប្រមាណ១២រំលងអាធ្រាត្រ ទៅហើយ កម្លាំងល្បាតរបស់នគបាលស្រុកបាណន់ បាន ប្រទះមុខសញ្ញាចំនួន០៣នាក់ កំ ពុងធ្វេីដំណេីរ ដោយម៉ូតូមួយគ្រឿង ឆ្លងកាត់ពីភូមិសាស្រ្ត ស្រុកគាស់ក្រឡ ចូលក្នុងភូមិសាស្រ្តស្រុកបាណន់។
ដោយស្ថានភាពគួរឱ្យសង័្សយសមត្ថកិច្ចបានកាក់ដំណេីរ និងសាកសួរ ហេី យ បានប្រទះឃេីញខ្សែភ្លេីងដែលគេ ទេីបនឹងលួចកាត់បាននៅជាប់ជាមួយផង ដូច្នេះសមត្ថកិច្ចធ្វេីការឃាត់ខ្លួនសាក សួរតែម្តង។
ពេលសាកសួរពួកគបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅមូលដ្ឋានស្រុកគាស់ក្រឡប្រាកដមែន។
ជនសង័្សយទាំង០៣នាក់នោះគឺ៖
១-ឈ្មោះ គិត លីម៉េង ភេទ អាយុ១៩ ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
២-ឈ្មោះ យ.ស ភេទប្រុស អាយុ….ឆ្នាំ មានទី លំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង(អនី.តិ.ជន) ។
៣-ឈ្មោះ ស.វ ភេទប្រុ ស អាយុ…..ឆ្នាំមានទី លំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង(អនី.តិ.ជន) ។
-*វត្ថុតាងដកហូតមាន៖
-ម៉ូតូឌ្រីមព៌ណC100ក្រហមចំនួន០១គ្រឿង
-ខ្សែភ្លេីងចំនួន០៩កំណាត់ មានទម្ងន់សរុបចំនួន២២,១៣គីឡូក្រាម
-មួកសុវត្ថិភាពចំនួន០១
-ដំបងឈេីជ្រុងចំនួន០១
-កាំបិតតាំងតោចំនួន០១
-ពូថៅចំនួន០១
-ទួណឺវីសចំនួន០១
លោក ប៉ាន់ វ៉ាន់នី អធិ ការនគរបាលស្រុក បាណន់បាន បញ្ជាក់ថា ដោយសារករណី នេះអង្គហេតុកេីតនៅមូលដ្ឋានស្រុកគាស់ ក្រឡ ទេីបសមត្ថកិច្ចរបស់លោកប្រគល់មុខសញ្ញាទាំង ៣នាក់និងវត្ថុតាងជូនទៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡចាត់ការបន្ត។
លោក ប៉ាង ហៀង អ ធិការនគរ បាលស្រុកគាស់ក្រឡ បានឱ្យដឹងថា ព្រោះតែសមត្ថកិច្ចរបស់លោក រួមសហការគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុកបាណន់ និងមានការចូលរួមផ្តល់ព័ត៌មានបានលឿន រហ័សពីជនងគ្រោះផង ហេីយស្ថិតក្រោម កាបញ្ជាដឹកនាំផ្ទាល់ពីលោក ស្នងការ លោកស្នងការរងទទួលផែនផងទេីប សមត្ថកិច្ចសម្រេចបានលទ្ធផលបែប នេះ។
នៅពេលនេះនគរបាលស្រុកគាស់ក្រឡរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់