ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១ខួប ធ្លាក់ផ្កាប់មុខចូលធុងទឹកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធម្ម

ភ្នំពេញ៖ ខណៈដែលម្តាយទៅផ្សារទិញអាហារ ចំណែកឪពុកអង្គុយហូបបាយនៅក្នុងផ្ទះ បណ្តោយឱ្យកូនស្រីវ័យទើបតែអាយុបាន ១ខួប ធ្លាក់ផ្កាប់មុខចូលធុងស្ពេត្រូបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធម្មបំផុត នៅវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិទួលថ្លាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីនេះ ម្តាយបានជិះម៉ូតូទៅផ្សារ ហើយស្មានកូននៅជាមួយឪពុក ចំណែកឪពុកស្មានតែកូនស្រីនៅជាមួយម្តាយ តែផ្ទុយទៅវិញកូនស្រីបានដើរចូលផ្ទះអ្នកជិតខាង។ តាមការសន្និដ្ឋាន ដោយសារក្មេងឃើញសម្ភារក្មេងលេងនៅក្នុងធុងទឹកស្ពេត្រូ ក៏ឱនទៅលេង ក៏ធ្លាក់ផ្កាប់មុខលង់ទឹកស្លាប់តែម្តង។ ក្រោយពេលកើតហេតុ ឪពុក និងម្តាយរបស់សពក្មេងស្រីខាងលើ បានត្រឹមយំសោកយ៉ាងខ្លាំង ដោយការធ្វេសប្រហែសរបស់ខ្លួន និងបានត្រឹមរៀបចំយកសពកូនស្រីទៅធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ៕

មតិយោបល់