ព័ត៌មានជាតិ

ពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ ចំនួន៧០នាក់ ត្រូវបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់(ពុំមានលិខិតស្នាម) ចំនួន៧០នាក់ (ប្រុស៣៦ នាក់)នៅពីរចំណុចផ្សេងៗគ្នា។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។

 

 

 

មតិយោបល់