ព័ត៌មានជាតិ

Arteta ទទួលបានជំនួយផ្នែកស្មារតីជាច្រើនពីសំណាក់វិរៈបុរសក្លឹបលោក Wenger

បរទេស៖ កាំភ្លើងធំ Arsenal បានរកឃើញទំរង់លេងដ៏ល្អរបស់ខ្លួនវិញហើយក្រោមការដឹកនាំរបស់លោក Mikel Arteta ខណៈដែលបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៥ក្នុងតារាងកំពូលនិងកំពុងសម្លឹងមើលឃើញឱកាសទៅលេងនៅ Champion Leagues។

ការអភិវឌ្ឍនេះត្រូវបានធ្វើឡើងនៅបន្ទាប់ពីគ្រូបង្វឹកជនជាតិអេស្បាញរូបនេះបានសារភាពថាលោកពិតជាបានផ្តោតយកចិត្តទុកដាក់ទៅលើជំនួយទាំងផ្នែកសារតីនិងបទពិសោធពីសំណាក់វិរៈបុរសរបស់ក្លឹបគឺលោកតា Arsene Wenger ដែលធ្លាប់បានដឹកនាំក្លឹបអស់រយៈពេលជាង ២២ឆ្នាំមកហើយនោះ។

លោក Arteta បាននិយាយថា៖ប្រសិនបើមិនមានគាត់នោះទេខ្ញុំក៏មិនស្ថិតនៅក្នុងត្រង់ចំណុចនេះនោះដែរហើយខ្ញុំគឺមិនអាចរីករាយជាមួយនឹងអ្វីជាអាជីពរបស់ខ្ញុំបានឡើយ។

Arteta ដែលបានជួយក្លឹបលើកពាន FA Cup ត្រឹមរយៈពេល៦ខែចូលមកកាន់តំណែងនោះបានសារភាពថាលោកពិតជាមានអារម្មណ៍ស្វាគមន៍យ៉ាងខ្លាំងចំពោះការវិលត្រឡប់របស់បុរសវ័យ៧២ឆ្នាំរូបនេះក្នុងតំណែងដ៏ខ្ពស់ណាមួយ៕

មតិយោបល់