កណ្តាលៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣និង០០ នាទីរសៀល មានករណី អគ្គិភ័យ ឆាបឆេះ ផ្ទះ បងប្អូន ប្រជាពលរដ្ឋ នៅចំនុចភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះ ដួង ផៃ ភេទ ប្រុស អាយុ ៧១ ឆ្នាំ (ពោះម៉ាយ ) នៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល ។
សម្ភារៈខូចខាតរួមមាន ផ្ទះឈើបីខ្នងប្រក់ក្បឿង ជញ្ជាំឈេីទទឹង ៧,៥០ បណ្តោយ ៩,៩៧ ម៉ែត្រ ឆេះអស់ទាំងស្រុង ។
– បាត់ បង់ អស់ថវិកាចំនួន ០៧ មុឺនរៀល
– ប្រាក់ដុល្លារ ចំនួន ៥០ ដុល្លារ
– កៅអុីផ្តៅ ចំនួន ០៣
– ទូរទឹកកក ចំនួន ០១
– គ្រែឈេី ចំនួន ០១
– កីឈេីតម្បាញ ចំនួន ០១
– រលត់ជាស្តាពរវិញនៅវេលាម៉ោង ៤និង៣០ នាទីរសៀល ។
មូលហេតុៈ បណ្ដាលមកពីទុស្សេខ្សែភ្លើង៕


មតិយោបល់