Skip to content

Post News

ព័ត៌មានក្នុងដៃអ្នក

  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សិល្បៈ
  • បច្ចេកវិទ្យា
  • សុខភាព
  • សេដ្ឋកិច្ច
  • កីឡា
  • អប់រំ
  • អចលន​ទ្រព្យ
ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាបទទួលបានការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ដោយឥតគិតថ្លៃ

Monday ទី15 November ឆ្នាំ2021

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាបទទួលបានការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនឡើយ ព្រោះការចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់អនាម័យ បរិស្ថានទីក្រុងឱកាន់តែស្រស់ស្អាត។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិង អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានថា ក្រៅពីសមិទ្ធផលផ្លូវថ្នល់ទាំង៣៨ខ្សែ ដែលរាជរដ្ឋាភិបាលស្ថាបនាឡើង ដើម្បីសម្រួលការលំបាករបស់បងប្អូន ប្រជាពលរដ្ឋហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ដោយមិនគិតថ្លៃ ចំពោះអ្នករស់នៅសងខាងផ្លូវទាំង៣៨ខ្សែនេះ ដែលមានចំនួនសរុបប្រមាណជាង១២០០០ គ្រួសារ។

សម្តេចបន្តថា នេះជាចំណងដៃដ៏វិសេសថ្លៃថ្លាមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ដោយទទួលបានការយកចិត្ត ទុកដាក់ពីរាជរដ្ឋាភិបាល ធ្វើការកែលម្អនូវសោភ័ណភាពទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយ សោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសសម្រាប់ទទួល ភ្ញៀវទេសចរ មកកម្សាន្តនៅពេលឆាប់ៗខាងមុខនេះ។

ការលំបាកត្រង់ថាកន្លែងខ្លះមានលទ្ធភាព កន្លែងខ្លះអត់លទ្ធភាពទេ ដូច្នេះជាចុងបំផុតគណៈកម្មការអន្តរក្រសួងនេះ បានឯកភាព គ្នា សុំគោលការណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីសុំថវិកាបន្ថែម ដើម្បីបន្តលូទឹកភ្លៀង លូទឹកស្អុយជូនដល់អ្នកដែលនៅសង ខាងផ្លូវ៣៨ខ្សែទាំងអស់ដោយមិនបាច់ឱ្យបង់លុយទេ ដោយថវិកាហ្នឹងសម្តេចតេជោលោកចងដៃ ជូនថែម ចំពោះបញ្ហានេះវាជាជោគជ័យ មួយដ៏ធំណាស់ អរគុណខ្លាំងណាស់ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលលោកបានយកចិត្តទុកដាក់ ជាកាដូមួយសម្រាប់អ្នក ក្រុងសៀមរាប ដែលមានផ្លូវ៣៨ខ្សែឆ្លងកាត់នេះ ជាជោគជ័យមួយដ៏សំខាន់ណាស់។

សូមជម្រាបផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប មានប្រវែងសរុបជាង ១០៨គីឡូម៉ែត្រ។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលនៃដំណើរការជួសជុលសម្រេចបាន ប្រមាណ៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ជាស្ថាពរនៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

មតិយោបល់

Tagged កម្សាន្ត, ខេត្តសៀមរាប, ទេសចរណ៍, សៀមរាប

Post navigation

⟵ អាយដល ទេព បូព្រឹក្ស តុបតែងខ្លួនសមសួនមើលមិនសឹងស្គាល់ ក្នុងឈុតប្រពៃណី
Man UTD សង្ឃឹមអាចទាក់ចិត្ត Zidane តាមរយៈកីឡាករសំខាន់ ២នាក់ ⟶

Related Posts

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ គិតជាទឹកប្រាក់ខាតបង់ជាង ១ ម៉ឺនដុល្លារ

ក្រចេះ: ករណីអគ្គិភ័យមួយ បានកើតឡើកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិកាំពី ឃុំសំបុកស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលឲ្យយឆេះផ្ទះចំនួន៣ខ្នង ក្នុងនោះ២ ខ្នងឆេះទាំងស្រុង និង១ខ្នងទៀត ឆេះជញ្ជាំងមួយចំហៀង ។ ម្ចាស់ផ្ទះទី១. ឈ្មោះ ចេង សុគន្ធា…

មតិយោបល់

ឃាតករ​សម្លាប់​មនុស្ស​នៅក្នុង​ខេត្ត​បាត់ដំបង រត់គេច​ខ្លួន​រយះពេល​៩​ឆ្នាំ​ត្រូវ​ចាប់ខ្លួនបាន​នៅ​ ​ប៉ោយ​ប៉ែត​

ក្រុង​ប៉ោយប៉ែត​៖​ឃាតករ​សម្លាប់​មនុស្ស​ម្នាក់ នៅ​ខាង​ខេត្ត​បាត់ដំបង​កាលពី​ឆ្នាំ​២០០៦ ទើប​ចាប់ខ្លួន​បាន​នៅ​​ក្រុង​ប៉ោយប៉ែត ក្នុង​ឆ្នាំ​២០១៤​នេះ ខ​ណះ​ដែល​ជន​បង្ក​ខាងលើ​ព្យាយាម​រត់​ចេញពី​ស្រុក​ខ្មែរ​​ចូល​ទៅ​ប្រទេស​ថៃ​សំណាង​អាក្រក់​បំផុត ត្រូវបាន​ប៉ូលិស​ខេត្ត​បាត់ដំបង សហការ​ជាមួយ​ប៉ូលិ​​ស​ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការ​ចាប់ខ្លួន​បាន​តែ​ម្តង ហើយ​ក៏​បញ្ជូន​ទៅ​​កន្លែង​ដើម​វិញ​ភ្លាមៗ​នោះ​។​​គួ​បញ្ជាក់ដែលថា ក្នុង​ហេតុ​កា​ចាប់​ឃាតករ​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៥ ៥០​នាទី​​ល្ងាច ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​​ជ័យ​ស្របពេល​ដែល​ជនសង្ស័យ​ខាងលើ​កំពុងតែ​អង្គុយ​ស៊ី​បុកល្ហុង​ជាមួយ​មិត្តភ័ក្ត​ដោយមិន​​ដឹងខ្លួន​ហើយ​ក៏​ត្រូវ​ប៉ូលិស​ចូល​ទៅ​អូស​ក​តែម្តងទៅ ។​ ​តាម​ការ​អោយ​ដឹង​ពី​លោក​អុំ…

មតិយោបល់

រថយន្តចំនួន១១គ្រឿង ត្រូវឃាត់ចាប់ ក្រោយធ្វើការត្រួតពិនិត្យ រកឃើញដឹកជញ្ជូនលើសកម្រិតកំណត់

ភ្នំពេញៈ នៅវេលាម៉ោង​១០ និង៣០នាទីព្រឹកថ្ងៃទី​២០​ ខែ​កុម្ភ:​ ឆ្នាំ​ ២០១៩​នេះ​ លោក​ សេង​ ឈួន​ អនុរដ្ឋលេខាធិការ​ និង​ ជាប្រធានលេខាធិការដ្ឋាន​ បានដឹកនាំកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនៅមូលដ្ឋានសរុបចំនួន៤៣នាក់ ចុះឆ្មក់ឃាត់ចាប់រថយន្ត ដើម្បីធ្វើការត្រួតពិនិត្យថ្លឹងចំនួន១២គ្រឿងនៅទីតាំង​ ផ្លូវហាណូយ​ ភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​…

មតិយោបល់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Copyright © 2025 Post News | Ultimate News by Ascendoor | Powered by WordPress.
 

Loading Comments...