ភ្នំពេញៈ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០១៩នេះ លោក សេង ឈួន អនុរដ្ឋលេខាធិការ និង ជាប្រធានលេខាធិការដ្ឋាន បានដឹកនាំកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនៅមូលដ្ឋានសរុបចំនួន៤៣នាក់ ចុះឆ្មក់ឃាត់ចាប់រថយន្ត ដើម្បីធ្វើការត្រួតពិនិត្យថ្លឹងចំនួន១២គ្រឿងនៅទីតាំង ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពេលថ្លឹងរួច គឺមានរថយន្តចំនួន១១គ្រឿង បានផ្ទុកលើសទម្ងន់កម្រិតកំណត់ ចន្លោះចាប់ពី០៨តោនរហូតដល់២៣តោន។
រថយន្តទាំងអស់នោះគឺដឹក ខ្សាច់ ស៊ីម៉ង់ គ្បឿង និងចំណីសត្វ៕








មតិយោបល់