ព័ត៌មានជាតិ

គ្រូអ៊ីតាលីនៅតែជឿជាក់ថាអាចលើកពាន World Cup បានទោះអត់ទាន់មានកៅអីទៅកាតាក្តី

បរទេស៖ ម្ចាស់ពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០អ៊ីតាលីនឹងត្រូវបន្តដំណើរវែងឆ្ងាយបន្ថែមទៀតក្នុងការត្រួសត្រាយផ្លូវយកកៅអីឲ្យបានមួយកន្លែងទៅកាន់ការប្រកួតពានរង្វាន់ពិភពលោកនៅប្រទេសកាតាឆ្នាំក្រោយក្រោយបានត្រឹមលទ្ធផល០ស្មើជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់កាលពីយប់មិញ។

គ្រូបង្វឹកជម្រើសជាតិអ៊ីតាលីលោក Roberto Mancini ទោះបីជាយ៉ាងណាក្តីនៅតែបានបង្ហាញជំហជឿជាក់ថាក្រុមរបស់លោកនៅតែអាចមានឱកាសក្នុងការក្លាយជាម្ចាស់ពានរង្វាន់ដ៏ធំនេះទោះបីជាបានបរាជ័យត្រឹមវគ្គជម្រុះនេះទៅហើយក្តី។

ក្រុមអ៊ីតាលីទោះបីជាយ៉ាងណាក្តីនឹងត្រូវប្រកួតវគ្គ Play Off ម្តងទៀតដើម្បីអាចមានសិទ្ធទទួលបានកៅអីមួយនឹងគេដែរទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងប្រទេសកាតានៅឆ្នាំក្រោយ៕

មតិយោបល់