ព័ត៌មានជាតិ

ស្ត្រីជាជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចទូរស័ព្ទនិងលុយនៅក្នុងផ្សារអុីអន២

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោ៩និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចទូរសព្ទ័ដៃ នៅចំណុចក្នុងផ្សារអុីអន២ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបង្កឡើងដោយជនសង្ស័យ០៦នាក់ គេចខ្លួន០៤នាក់(ស្រីក្តី , ស្រីតូច , ស្រីអូន , នាត) កាលពីថ្ងៃទី១០ វិច្ឆកា ២០១៩ វេលាម៉ោង២ និង៣០នាទី (នៅក្នុងរូបភាពកាំម៉ារ៉ានៅក្នុងផ្សារអុីអន២)។ ជនសង្ស័យ២នាក់រួមមាន ៖ ១-ឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រែកព្នៅ សង្កាត់ព្រៃកព្នៅ ខណ្ឌព្រែកព្នៅ(គ្មានសារធាតុញៀន) , ២-ឈ្មោះ សៀន ស្រីភក្ត័ ភេទស្រី អាយុ២៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពលួចទូរសព្ទ័ដៃរបស់ជនរងគ្រោះឈ្មោះ ប៊ូ សុជាតា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៩៦ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ទូរ០២គ្រឿង(១-ម៉ាកអាយហ្វូន អ៊ីចមេត , OPPO និងលូយ១០៥ដុល្លា របស់ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក VIVO និងណូគារចុចពិល របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់