លោក ស៊ី ជិនពីន ប្រាប់លោក បៃដិនថាអាមេរិក និងចិន គួរតែគោរពគ្នាទៅវិញទៅមក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដោយរំពឹងថាអាចនឹងធ្វើឲ្យកិច្ចសន្ទនាលើកដំបូងនេះ ប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ ស្ដីពីបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខ ខណៈលោក ស៊ី សង្ឃឹមថាអាមេរិក និងចិនអាចគោរពគ្នាទៅវិញទៅមក។

នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារនេះ, ជាការឆ្លើយតបទៅកាន់លោក បៃដិន, លោក ស៊ី ជិនពីង បាននិយាយថា លោកពិតជាសប្បាយរីករាយដែលបានជួបពិភាក្សាជាមួយលោក បៃដិន ដែល លោកផ្ទាល់ហៅថាជា «មិត្តចាស់ម្នាក់» ហើយបើតាមលោកប្រធានាធិបតីចិន ប្រទេសទាំង ២ ត្រូវតែបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលភាគីទាំង ២ កំពុងប្រឈម។

លោក ស៊ី ជិនពីង បន្ថែមដែរថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក, រួមរស់ជាមួយគ្នាក្នុងសន្តិភាព និងបន្តដើរតាមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ប្រភព៖​ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *