បរទេស៖ គិតមកត្រឹមពេលនេះអតីតកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប លោក Michael Carrick ដែលធ្លាប់បានបំពេញតំណែងជាជំនួយការគ្រូបង្វឹករបស់ក្លឹបក្រោមការដឹកនាំរបស់លោក Ole Solskjare នោះកំពុងបានបន្តដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។
ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាបុរសជនជាតិអង់គ្លេសរូបនេះនឹងបន្តការងារនេះរហូតដល់ពេលដែលក្លឹបអាចរកបានគ្រូបង្វឹកថ្មីដ៏សាកសមម្នាក់ហើយគាត់ក៏នឹងមានបំណងចង់បន្តការងារជាជំនួយការគ្រូបង្វឹកដដែលផងដែរ។
នៅមិនទាន់មានការប្រកាសជាផ្លូវការអំពីកិច្ចពិភាក្សាណាមួយជាមួយនឹងគ្រូបង្វឹកថ្មីក្តីប៉ុន្តែគេជឿជាក់ថាបេក្ខភាពដែលអទិភាពបំផុតនៅពេលនេះគឺគ្រូបង្វឹករបស់ក្លឹប PSG លោក Mauricio Pochettino និងអតីតគ្រូបង្វឹក Real madrid លោក Zinedine Zidane៕




មតិយោបល់