ព័ត៌មានជាតិ

ឈ្នះ Juventus តែ Chelsea របួសកីឡាករសំខាន់ៗ​ ត្រៀមប្រកួតលីគចុងសប្តាហ៍

បរទេស៖ តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea ទាំងពីររូបគឺកីឡាករ N’Golo Kante និង Ben Chiwell បានបង្ហាញស្នាដៃយ៉ាងល្អក្នុងការប្រកួតវគ្គជម្រុះ Champions League កាលពីយប់ថ្ងៃអង្គារម្សិលមិញប៉ុន្តែបានត្រឹមតែពាក់កណ្តាលនៃការប្រកួតប៉ុណ្ណោះក៏ត្រូវបានប្តូរចេញ។

កីឡាករខ្សែបម្រើ Kante ត្រូវបានប្តូរចេញហើយដើរចូលទៅក្នុងបន្ទប់ក្រោមដីតែម្តងមុនពេលការប្រកួតបានត្រឹមពាក់កណ្តាលនិងកំពុងនាំមុខ Juventus ក្នុងលទ្ធផល១ទល់នឹង០ហើយមិនដល់ប៉ុន្មានផង Chiwell ក៏ត្រូវបានផ្លាស់ប្តូរចេញទៀតតែទោះបីជាយ៉ាងណាក្តីបញ្ចប់ទៅការប្រកួត Chelsea យកឈ្នះ Juventus ក្នុងលទ្ធផលដល់ទៅ ៤ទល់នឹង០។

បញ្ហាក្បាលជង្គង់ដូចគ្នាប៉ុន្តែកីឡាករទាំងពីរនឹងត្រូវរងចាំមើលរហូតដល់ក្រុមគ្រូពេទ្យចេញមកអះអាងដើម្បីបញ្ជាក់ថាតើពួកគេនឹងអាចជួយដល់ក្រុមការប្រកួតក្នុងលីគនាចុងសប្តាហ៍បានដែរឬយ៉ាងណា៕

មតិយោបល់